023 986 245 |078 272 785

語言 :

វគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន

2020-05-07 15:38:14

“English Below”

“វគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន”

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សហការជាមួយ ក្រុមហ៊ុន ម៉ហ្គេន គ្រុប បានរៀបចំវគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន ជូនដល់បុគ្គលិកផ្នែកលក់ និងភ្នាក់ងារលក់របស់ក្រុមហ៊ុន ម៉ហ្គេន គ្រុប សរុបចំនួន ៥២ នាក់ ក្នុងនោះមានស្រ្តី ២៤ នាក់ ។
គម្រោង ម៉ហ្គេន អែនម៉ាយសិន គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ ម៉ហ្គេន គ្រុប ជាប្រភេទអគារស្នាក់នៅ ស្ថិតតាមបណ្តោយដងទន្លេ ដែលមាន ៥ អគារជារាងក្តោងទូក មានកម្ពស់ពី ៥០ ទៅ ៧០ ជាន់ សាងសង់លើទំហំផ្ទៃដី ២,៤ ហិកតា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជា ៦០០ លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថា ម៉ហ្គេន គ្រុប គឺជាដៃគូសហការមួយរបស់ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតសំខាន់លើ សេវាច្បាប់ វិនិយោគ អភិវឌ្ឍន៍ និងអចលនទ្រព្យ ។

“Coaching on Sale and Purchase Agreement of Condo in Morgan Enmaison Project”

Phnom Penh: On Wednesday, 27 November 2019, Cambodia International Cooperation Law Group cooperates with Morgan Group to conduct a coaching on Sale and Purchase Agreement of Condo in Morgan Enmaison Project to Sales Department and sales agents of Morgan Group, 52 participants in total which includes 24 female participants.
Morgan Enmaison is a condominium project among many other real estate projects of Morgan Group, having 5 buildings with 50-70 floors on the land of 2,4 hectares, which is residing at Chroy Chongva Commune, Chroy Chongva District, Phnom Penh. The capital investment of this project is 600 millions US dollars.

...

2020-05-11 09:34:56

...

2020-05-11 09:16:35

...

2020-05-11 09:12:00

...

2020-05-08 14:11:38