023 986 245 |078 272 785

ភាសា :

សកម្មភាពការឡើងកំសាន្តលើភ្នំក្បាលស្ពាន

2020-05-07 16:30:11

ថ្ងៃចន្ទ​ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ មេធាវី និងសមាជិក-សមាជិកានៃក្រុមមេធាវី បានជួបជុំគ្នាដើម្បីចេញដំណើរឆ្ពោះទៅកាន់ភ្នំក្បាលស្ពាន ស្ថិតនៅជម្រាលភ្នំគូលែន ខេត្តសៀមរាប ដែលមានកំពស់ ១៥០០ម៉ែត និងមានចំងាយ ៥០គីឡូម៉ែត ពីទីរួមខេត្តសៀមរាប ។ នៅជើងភ្នំក្បាលស្ពាន មេធាវី និងសមាជិក-សមាជិកា បានថតរូបជុំគ្នានៅជើងភ្នំដើម្បីទុកជាអនុស្សាវរីយ៍ និងត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល ១ម៉ោងដើម្បីឡើងទៅកាន់កំពូលភ្នំ ។ នៅចន្លោះពេលនៃការឡើងភ្នំ យើងសង្កេតឃើញថាមេធាវី និងសមាជិក-សមាជិកា បានព្យាយាម និងតាំងចិត្តខ្ពស់ដើម្បីឡើងទៅអោយដល់កំពូលភ្នំ និងមានការផ្ដិតយករូបភាពជាមួយនឹងទេសភាពធម្មជាតិផងដែរ ។ នៅលើកំពូលភ្នំក្បាលស្ពានមានទេសភាពយ៉ាងស្រស់ស្អាត ដែលមានចម្លាក់លិង្គ ១០០០ ធ្វើអំពីថ្មរយ៉ាងអស្ចារ្យ រួមទាំងទឹកធ្លាក់ដ៏ត្រជាក់នៅលើកំពូលភ្នំ ។ នៅលើកំពូលភ្នំនោះក្រុមមេធាវីមានសកម្មភាពជាច្រើនដូចជាការទស្សនារូបចម្លាក់លិង្គ ១០០០ ការងូតទឹកធ្លាក់ ការស្រូបខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ការទស្សនាព្រៃឈើធម្មជាតិ និងការថតរូបអនុស្សាវរីយ៍ផងដែរ ។ បន្ទាប់ពីការឡើងភ្នំអស់រយៈពេលមួយព្រឹកមក ក្រុមមេធាវីបានចូលពិសាអាហារថ្ងៃត្រង់នៅជើងភ្នំក្បាលស្ពាននោះផងដែរ ។

 

...
ប្រធានបទស្តីអំពីកម្មវិធី “Success” របស់ទូរទស្សន៏MYTV...

នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ នាទីព្រឹក ក្រុមការង...

2020-05-11 09:34:56

...
សកម្មភាពវិធីជប់លៀងប្រចាំឆ្នាំ២០១៩...

នៅរាត្រី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវីបានរៀបចំពិធីជប់លៀងប្រចាំ...

2020-05-11 09:16:35

...
សកម្មភាពកម្មវិធីមនុស្សធម៌...

កម្មវិធីមនុស្សធម៌ ជាកម្មវិធីមួយដ៏សំខាន់របស់ក្រុមមេធាវី ដែលតែងតែធ្វើជារ...

2020-05-11 09:12:00

...
សកម្មភាពការទស្សនាប្រាសាទអង្គរតូច និងអង្គរធំ...

នៅពេលរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដ៏ដែល ក្រុមមេធាវីបានធ្វើដំណើរដោយថ្...

2020-05-08 14:11:38