023 986 245 |078 272 785

ភាសា :

សកម្មភាពកម្មវិធីមនុស្សធម៌

2020-05-11 09:12:00

 

កម្មវិធីមនុស្សធម៌ ជាកម្មវិធីមួយដ៏សំខាន់របស់ក្រុមមេធាវី ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកកិច្ចការសង្គម និងជួយដល់កុមារ ដែលកំពុងត្រូវការសម្ភារៈសម្រាប់សិក្សា ។ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវី បានផ្តល់ជូននូវសម្ភារៈសិក្សា ថវិកា និងនំ មួយចំនួន ដល់កុមារ និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាថ្មជល់ ឃុំត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ នៅក្នុងសាលាបឋមសិក្សាថ្មជល់ មានថ្នាក់រៀនចំនួន ៧ថ្នាក់ ដែលមានសិស្សចំនួន ១៥៤នាក់ និងគ្រូចំនួន ៩នាក់ ។ ក្រុមមេធាវីបានត្រៀមនូវសម្ភារៈសិក្សាដូចជា កាបូប សៀវភៅ  ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំងថវិកា និងនំ សម្រាប់សិស្សានុសិស្ស ២០០នាក់ និងគ្រូចំនួន ៩នាក់ ។ សម្ភារៈសិក្សា ដែលនៅសល់ ក្រុមមេធាវី បានប្រគល់ជូនសាលាដើម្បីរក្សាទុក និងប្រើប្រាស់នៅពេលសិស្សមានការខ្វះខាត ។ នៅក្នុងកម្មវិធីមនុស្សធម៌នេះដែរ មេធាវី និងសមាជិក-សមាជិក បានចូលរួមថវិកា និងរួមគ្នាដើម្បីរៀបចំ ធ្វើអោយកម្មវិធីមនុស្សធម៌ដំណើរការទៅប្រកបដោយភាពរលូន និងទឹកចិត្តសប្បុរសធម៌គ្រប់ៗគ្នា ។ ក្រុមការងារបានសង្កេតឃើញថាកុមារ មានការត្រេកអរ និងការពេញចិត្តនូវសម្ភារៈសិក្សាពីក្រុមមេធាវី ហើយលោកគ្រូអ្នកគ្រូក៏បានសម្ដែងអារម្មណ៍រីករាយដែលកុមារបានទទួលថវិកា នំ និងសម្ភារៈសិក្សាថ្មី សម្រាប់សិក្សា ។

...
ប្រធានបទស្តីអំពីកម្មវិធី “Success” របស់ទូរទស្សន៏MYTV...

នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ នាទីព្រឹក ក្រុមការង...

2020-05-11 09:34:56

...
សកម្មភាពវិធីជប់លៀងប្រចាំឆ្នាំ២០១៩...

នៅរាត្រី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវីបានរៀបចំពិធីជប់លៀងប្រចាំ...

2020-05-11 09:16:35

...
សកម្មភាពការទស្សនាប្រាសាទអង្គរតូច និងអង្គរធំ...

នៅពេលរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដ៏ដែល ក្រុមមេធាវីបានធ្វើដំណើរដោយថ្...

2020-05-08 14:11:38

...
សកម្មភាព ឡើងភ្នំក្បាលស្ពាន កម្មវិធីមនុស្សធម៌ និងពិធីជប់លៀង ប្រចាំឆ្នាំ...

"English Below" សកម្មភាព ឡើងភ្នំក្បាលស្ពាន កម្មវិធីមនុស្សធម៌ និងពិធីជប...

2020-05-08 11:33:59