023 986 245 |078 272 785

ភាសា :

ប្រធានបទស្តីអំពីកម្មវិធី “Success” របស់ទូរទស្សន៏MYTV

នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ នាទីព្រឹក ក្រុមការងាររបស់MYTV ធ្វើការចុះសម្ភាសទាក់ទងទៅនឹងប្រធានបទស្តីអំពីកម្មវិធី “Success” ជាមួយលោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។ សូមចុចចូលLink ខាងក្រោម https://www.facebook.com/watch/live/?v=1289422754779122

2020-05-11 09:34:56

វគ្គបង្ហាត់បង្ហាញស្ដីអំពី បច្ចេកទេសក្នុងការតាក់តែងកិច្ចសន្យា

"English below" “វគ្គបង្ហាត់បង្ហាញស្ដីអំពី បច្ចេកទេសក្នុងការតាក់តែងកិច្ចសន្យា” ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោកមេធាវី លឹម សុវណ្ណារ៉ុង ជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានចូលរួមចែករំលែកបទពិសោធន៍ និងធ្វើការបង្ហាត់បង្ហាញអំពីបច្ចេកទេសក្នុងការតាក់តែងកិច្ចសន្យា ជូនសមាជិក-សមាជិកា ។ "Coaching on how to prepare contracts" On Friday 17th January, 2020, Attorney-Lim Sovannarong, attorney of Cambodia International Cooperation Law Group sharing the experience and coaching on how to prepare contracts to legal assistants.

2020-05-07 16:44:27

សកម្មភាព ឡើងភ្នំក្បាលស្ពាន កម្មវិធីមនុស្សធម៌ និងពិធីជប់លៀង ប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

"English Below" សកម្មភាព ឡើងភ្នំក្បាលស្ពាន កម្មវិធីមនុស្សធម៌ និងពិធីជប់លៀង ប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ។ 2019 Activity of hiking, charity and annual party of Cambodia International Cooperation Law Group that located at Siem Reap province on 9th December 2019.

2020-05-08 11:33:59

សកម្មភាពវិធីជប់លៀងប្រចាំឆ្នាំ២០១៩

នៅរាត្រី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវីបានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវី ។ ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំនោះ មានការពិសាអាហារពេលរាត្រីរួមគ្នា រួមទាំងតន្រ្តី និងការច្រៀងចម្រៀងកម្សាន្តពីអ្នកចូលរួម ដែលញាំងអោយពិធីជប់លៀងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ។

2020-05-11 09:16:35

សកម្មភាពកម្មវិធីមនុស្សធម៌

កម្មវិធីមនុស្សធម៌ ជាកម្មវិធីមួយដ៏សំខាន់របស់ក្រុមមេធាវី ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកកិច្ចការសង្គម និងជួយដល់កុមារ ដែលកំពុងត្រូវការសម្ភារៈសម្រាប់សិក្សា ។ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវី បានផ្តល់ជូននូវសម្ភារៈសិក្សា ថវិកា និងនំ មួយចំនួន ដល់កុមារ និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅក្នុងសាលាបឋមសិក្សាថ្មជល់ មានថ្នាក់រៀនចំនួន ៧ថ្នាក់ ដែលមានសិស្សចំនួន ១៥៤នាក់ និងគ្រូចំនួន ៩នាក់ ។ ក្រុមមេធាវីបានត្រៀមនូវសម្ភារៈសិក្សាដូចជា កាបូប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំងថវិកា និងនំ សម្រាប់សិស្សានុសិស្ស ២០០នាក់ និងគ្រូចំនួន ៩នាក់ ។ សម្ភារៈសិក្សា ដែលនៅសល់ ក្រុមមេធាវី បានប្រគល់ជូនសាលាដើម្បីរក្សាទុក និងប្រើប្រាស់នៅពេលសិស្សមានការខ្វះខាត ។ នៅក្នុងកម្មវិធីមនុស្សធម៌នេះដែរ មេធាវី និងសមាជិក-សមាជិក បានចូលរួមថវិកា និងរួមគ្នាដើម្បីរៀបចំ ធ្វើអោយកម្មវិធីមនុស្សធម៌ដំណើរការទៅប្រកបដោយភាពរលូន និងទឹកចិត្តសប្បុរសធម៌គ្រប់ៗគ្នា ។ ក្រុមការងារបានសង្កេតឃើញថាកុមារ មានការត្រេកអរ និងការពេញចិត្តនូវសម្ភារៈសិក្សាពីក្រុមមេធាវី ហើយលោកគ្រូអ្នកគ្រូក៏បានសម្ដែងអារម្មណ៍រីករាយដែលកុមារបានទទួលថវិកា នំ និងសម្ភារៈសិក្សាថ្មី សម្រាប់សិក្សា ។

2020-05-11 09:12:00

សកម្មភាពការឡើងកំសាន្តលើភ្នំក្បាលស្ពាន

ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ មេធាវី និងសមាជិក-សមាជិកានៃក្រុមមេធាវី បានជួបជុំគ្នាដើម្បីចេញដំណើរឆ្ពោះទៅកាន់ភ្នំក្បាលស្ពាន ស្ថិតនៅជម្រាលភ្នំគូលែន ខេត្តសៀមរាប ដែលមានកំពស់ ១៥០០ម៉ែត និងមានចំងាយ ៥០គីឡូម៉ែត ពីទីរួមខេត្តសៀមរាប ។ នៅជើងភ្នំក្បាលស្ពាន មេធាវី និងសមាជិក-សមាជិកា បានថតរូបជុំគ្នានៅជើងភ្នំដើម្បីទុកជាអនុស្សាវរីយ៍ និងត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល ១ម៉ោងដើម្បីឡើងទៅកាន់កំពូលភ្នំ ។ នៅចន្លោះពេលនៃការឡើងភ្នំ យើងសង្កេតឃើញថាមេធាវី និងសមាជិក-សមាជិកា បានព្យាយាម និងតាំងចិត្តខ្ពស់ដើម្បីឡើងទៅអោយដល់កំពូលភ្នំ និងមានការផ្ដិតយករូបភាពជាមួយនឹងទេសភាពធម្មជាតិផងដែរ ។ នៅលើកំពូលភ្នំក្បាលស្ពានមានទេសភាពយ៉ាងស្រស់ស្អាត ដែលមានចម្លាក់លិង្គ ១០០០ ធ្វើអំពីថ្មរយ៉ាងអស្ចារ្យ រួមទាំងទឹកធ្លាក់ដ៏ត្រជាក់នៅលើកំពូលភ្នំ ។ នៅលើកំពូលភ្នំនោះក្រុមមេធាវីមានសកម្មភាពជាច្រើនដូចជាការទស្សនារូបចម្លាក់លិង្គ ១០០០ ការងូតទឹកធ្លាក់ ការស្រូបខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ការទស្សនាព្រៃឈើធម្មជាតិ និងការថតរូបអនុស្សាវរីយ៍ផងដែរ ។ បន្ទាប់ពីការឡើងភ្នំអស់រយៈពេលមួយព្រឹកមក ក្រុមមេធាវីបានចូលពិសាអាហារថ្ងៃត្រង់នៅជើងភ្នំក្បាលស្ពាននោះផងដែរ ។

2020-05-07 16:30:11

សកម្មភាពការទស្សនាប្រាសាទអង្គរតូច និងអង្គរធំ

នៅពេលរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដ៏ដែល ក្រុមមេធាវីបានធ្វើដំណើរដោយថ្មើរជើងដើម្បីចូលទៅទស្សនាប្រាសាទអង្គរតូច ហើយបានទស្សនាចម្លាក់បុរាណ និងមានការពន្យល់អំពីប្រវត្តិនានាទាក់ទងទៅនឹងប្រាសាទអង្គរ រួមទាំងការរីករាយជាមួយនឹងការផ្តិតយករូបថតអនុស្សាវរីយ៍ជាដើម ។ បន្ទាប់ពីទស្សនាប្រាសាទអង្គរតូច ក្រុមមេធាវីបានធ្វើដំណើរទៅកាន់ប្រាសាទអង្គរធំ ដោយជិះម៉ូតូកង់បី និងបានឆ្លងកាត់ចំនុចសំខាន់ៗដែលនៅជុំវិញប្រាសាទអង្គរដូចជា បឹងលាងសេះ ប្រាសាទអង្គរតូច ទីលានជល់ដំរី និងប្រសាទបាខែងជាដើម ។ ជាមួយនិងការទស្សនាប្រាសាទអង្គរធំ មេធាវី និងសមាជិក-សមាជិកា បានចូលថ្វាយបង្គំ ព្រះអង្គគោកធ្លក និងអុជធូបបួងសួងសុំសេចក្តីសុខ ។

2020-05-08 14:11:38

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៩

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំ និងដំណើរកម្សាន្ត ប្រចាំឆ្នាំ២០១៩ នៅខេត្តសៀមរាប ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ហើយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមមេធាវីបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ ក្រោមប្រធានបទស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ខ្លួន ឆ្នាំ២០២០» នៅសណ្ឋាគារ រីជឹនស៊ី អង្គរ ។ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជា​សហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងឳកាសនៃការបើកកិច្ចប្រជុំខាងលើថា ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន​បង្កើត​ឡើង​នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ គឺមានរយៈពេលជិតប្រាំឆ្នាំមកហើយ ។ ក្នុងរយៈពេលជិតប្រាំឆ្នាំ​មកនេះ ក្រុមមេធាវី បានរៀបចំកិច្ចប្រចាំឆ្នាំចំនួន ៤លើក រួមទាំងឆ្នាំនេះ ក្នុងនោះលើកទី១ និងលើកទី២ ត្រូវបានរៀបចំនៅខេត្តសៀមរាប លើកទី៣ នៅខេត្តមណ្ឌលគីរី ហើយ​សម្រាប់​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ សម្រាប់ឆ្នាំ២០១៩នេះ ក៏ប្រព្រឹត្តទៅនាខេត្តសៀមរាបផងដែរ ។ កិច្ចប្រជុំប្រឆ្នាំ គឺជា​​សកម្មភាពមួយដ៏សំខាន់របស់ក្រុមមេធាវី ក្នុងការឆ្លុះបញ្ចាំងនូវចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តនភាព រួមទាំងកត្តារារាំង ក្នុងការបំពេញការងាររបស់ក្រុមមេធាវី ហើយ​ដែល​លទ្ធផល​​នៃការ​ឆ្លុះបញ្ចាំងទាំងនោះ បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ក្រុមមេធាវីរៀបចំនូវផែនការ ក៏ដូចជា យុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការបំពេញភារៈកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ លោកមេធាវី លី រដ្ឋធី បានបន្ថែមទៀតថា ក្នុងរយៈពេល​ជិតប្រាំឆ្នាំមកនេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានការរីកចម្រើនលើគ្រប់ផ្នែក ដោយបានវិវត្តន៍​ខ្លួន​ពីការ​ចាប់ផ្តើ​មដែ​លមាន​មេធាវីចំនួន ០២ រូប និងសមាជិកចំនួន ០៥ រូប សរុបចំនួន ០៧ រូប រហូតមានមេធាវីចំនួន ០៨ រូប សមាជិក-សមាជិកា ២០ រូប សរុបទាំងអស់ ២៨ រូប នាពេលបច្ចុប្បន្ន ។ ពីការិយាល័យជួលដែលមានទំហំចំនួន ១១០ ម៉ែត្រក្រឡា មកជាអគារការិយាល័យផ្ទាល់ខ្លួនដែលមានកំពស់ ៣ជាន់ និងមានផ្ទៃក្រឡាប្រើប្រាស់សរុបចំនួនប្រហាក់ប្រហែល ៥០០ ម៉ែត្រឡា ។ លើសពីនេះទៅទៀត ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការ​អន្តរជាតិ ក៏នឹងមានផែនការសាងសង់អគារការិយាល័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា អគារ ស៊ី អាយ ស៊ី (C.I.C Tower) ដែល​នឹង​ត្រូវ​សាង​សង់​ឡើងលើទំហំផ្ទៃដី ៦០០ ម៉ែត្រក្រឡា ដែលត្រូវបានរចនាជាប្រភេទអគារការិយាល័យពាណិជ្ជកម្មបែបទំនើប ដោយមានកំពស់ ១២ ជាន់ ។ អគារការិយាល័យថ្មីនេះ នឹងផ្តល់នូវផ្ទៃក្រឡាប្រើប្រាស់​សរុបប្រមាណ ៥,៥០០ ម៉ែត្រក្រឡា បែងចែកជា ទីកន្លែងបដិសណ្ឋារកិច្ច ហាងកាហ្វេ ការិយាល័យធ្វើការ សាលប្រជុំ និងបន្ទប់ស្នាក់នៅជា លក្ខណៈផេនហៅ (Penthouse) ។ សម្រាប់ដំណើរការសាងសង់អគារ​ការិយាល័យ​ថ្មីរបស់​ក្រុមមេធាវី ស៊ី អាយ ស៊ី នេះ នឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាង់សង់ពី ២៤ខែ ទៅ ៣០ខែ ក្នុងគម្រោងថវិកាប្រមាណ​ជា ២លាន ៥ សែន ដុល្លារអាមេរិក ។ ជាមួយគ្នានេះ ចំពោះការងារ​ផ្តល់សេវាកម្មរបស់ក្រុមមេធាវី ត្រូវបានពង្រីកជាច្រើនផ្នែក និង វិស័យដែលទាក់​ទង​នឹង​សេវា​កម្មច្បាប់ ដែល​បានទាក់ទាញនូវការងារ និងអតិថិជនជាច្រើន ទាំងអតិថិជនជាតិ និងអន្តរជាតិ ។ សម្រាប់ការងា​រសេវាកម្ម​ច្បាប់​ដែល​សហប្រតិបត្តិការ​ជាមួយនឹ​ងក្រុមហ៊ុនដៃគូ ក្រុមមេធាវីទទួលបាននូវក្រុម​ហ៊ុនដៃគូរ​ថ្មីៗជាបន្តប​ន្ទាប់ ដែលក្រុម​ហ៊ុន​ដៃគូរទាំងនោះ សុទ្ធតែជា ប្រភេទ​ក្រុម​ហ៊ុន​​វិនិ​យោគ​​ដែលមានទំហំ​ទឹកប្រាក់ច្រើន មាន​លក្ខណៈស្តង់ដារការងារ ក៏ដូចជាដំណើរការអាជីវកម្មយូរអង្វែង ។ ការរីក​ចំរើន​ដែល​រៀបរាប់​ទាំងអស់​ខាងលើ​នេះគឺ កើតចេញ​​តាម​រយៈ​នៃ​ការខិ​ត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមមេធាវី ដែ​លមានការចូលរួមចំណែកយ៉ាងសកម្ម និងមិនអា​ចខ្វះបាន​ពីសំណាក់​មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់ ។ មេធាវី ប្រធានផ្នែក សមាជិក សមាជិកានៃក្រុមេធាវី សុទ្ធតែមានសមត្ថភាព បទពិសោធន៍ និងការតាំង​ចិត្តខ្ពស់​ក្នុងការ​បំពេញការ​ងារជូ​នអតិថិជន ក៏ដូចជា​ក្រុមមេ​ធាវី ប្រកបដោយក្រមសីលធម៌ ។ ការបំពេញការងារជាក្រុម ការចែករំលែក និងការជួយ​គ្នាទៅវិញ​ទៅ​មក គឺជាយ​ន្តការ​យ៉ាងសំខាន់រ​បស់ក្រុ​មមេធាវី និង​ជាកត្តារុញច្រាន​ឲ្យក្រុម​មេធាវី​បំពេ​ញកា​រងារ​ប្រកប​ដោយ​ប្រ​សិទ្ធិភាព និងប្រសិទ្ធិផល ។ យ៉ាងណាមិញ តាមរយៈនៃការ​វិវត្តន៍ឥតឈប់ឈរនៃវិស័យសេដ្ឋកិច្ច សង្គម ការអប់រំ និង សកលភាវូបនីយកម្ម រួមទាំងទំនើបកម្មផ្នែកបច្ចេកវិទ្យាជាដើម តម្រូវឲ្យមេធាវី ប្រធានផ្នែក សមាជិក សមជិកា​ទាំង​អស់ ត្រូវ​បន្តខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីរុញច្រានក្រុមមេធាវីឆ្ពោះទៅរកគោលដៅ ដែលបានកំណត់ទុក ។ ហេតុដូច្នេះហើយ បានជា​កិច្ចប្រជុំប្រចាំ​ឆ្នាំ២០១៩ របស់​ក្រុម​មេធាវី​នាពេលនេះ ផ្តោត​សំខាន់​លើការរៀ​បចំផែ​នការ​អភិវឌ្ឍន៍ខ្លួន សម្រាប់​ឆ្នាំ២០២០ ​របស់មេធាវី ផ្នែក និងស​មាជិក​សមាជិកា ដែល​ជាធាតុ​ចូល​​យ៉ា​ង​សំខាន់​មិនអា​ចខ្វះបាន ក្នុងការរៀ​បចំផែ​នការ​អភិវឌ្ឍន៍ខ្លួ​នរបស់ក្រុមមេធាវី សម្រាប់ឆ្នាំ ២០២០ ក៏ដូចជា​ផែនកា​ររយៈពេល ០៣ ឆ្នាំរបស់​ក្រុមមេធាវី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោកប្រធាន​ក្រុមមេធាវី ។ បន្ទាប់ពីមានមតិស្វាគមន៍ និង​បើកកម្មវិធីរបស់ប្រធានក្រុមមេធាវីខាងលើ កិច្ចប្រជុំបានដំណើរដោយមានរបៀបវារៈជាបន្តបន្ទាប់ ដូចជារបាយការណ៍រយៈពេល ១១ ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ​​២០១៩​ របស់​ផ្នែកទាំង ០៤ របស់ក្រុមមេធាវី រួមមាន ផ្នែករដ្ឋបាល ផ្នែកសេវាកម្មច្បាប់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ រួមទាំងផ្នែកអធិការកិច្ច និងវិន័យ ។ បន្ទាប់មក ការបែងចែកក្រុមពិភាក្សា ដើម្បីឆ្លុះបញ្ចាំង​លើសកម្មភាពការងាររបស់ក្រុមមេធាវី ដោយប្រើប្រាស់នូវឧបករណ៍ SWOT & BEEM ។ សម្រាប់ដំណើរការបន្ទាប់នៃកិច្ចប្រជុំ គឺការ​បង្ហាញ​អំ​ពី​ផែនកា​រអភិវឌ្ឍន៍​ខ្លួនរបស់ផ្នែកទាំងបួន និងផែន ការអភិវឌ្ឍន៍ខ្លួនរបស់មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់របស់ក្រុមមេធាវី សម្រាប់ឆ្នាំ២០២០៕

2020-05-07 16:15:51

វគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន

“English Below” “វគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន” រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សហការជាមួយ ក្រុមហ៊ុន ម៉ហ្គេន គ្រុប បានរៀបចំវគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន ជូនដល់បុគ្គលិកផ្នែកលក់ និងភ្នាក់ងារលក់របស់ក្រុមហ៊ុន ម៉ហ្គេន គ្រុប សរុបចំនួន ៥២ នាក់ ក្នុងនោះមានស្រ្តី ២៤ នាក់ ។ គម្រោង ម៉ហ្គេន អែនម៉ាយសិន គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ ម៉ហ្គេន គ្រុប ជាប្រភេទអគារស្នាក់នៅ ស្ថិតតាមបណ្តោយដងទន្លេ ដែលមាន ៥ អគារជារាងក្តោងទូក មានកម្ពស់ពី ៥០ ទៅ ៧០ ជាន់ សាងសង់លើទំហំផ្ទៃដី ២,៤ ហិកតា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជា ៦០០ លានដុល្លារអាមេរិក ។ សូមបញ្ជាក់ថា ម៉ហ្គេន គ្រុប គឺជាដៃគូសហការមួយរបស់ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតសំខាន់លើ សេវាច្បាប់ វិនិយោគ អភិវឌ្ឍន៍ និងអចលនទ្រព្យ ។ “Coaching on Sale and Purchase Agreement of Condo in Morgan Enmaison Project” Phnom Penh: On Wednesday, 27 November 2019, Cambodia International Cooperation Law Group cooperates with Morgan Group to conduct a coaching on Sale and Purchase Agreement of Condo in Morgan Enmaison Project to Sales Department and sales agents of Morgan Group, 52 participants in total which includes 24 female participants. Morgan Enmaison is a condominium project among many other real estate projects of Morgan Group, having 5 buildings with 50-70 floors on the land of 2,4 hectares, which is residing at Chroy Chongva Commune, Chroy Chongva District, Phnom Penh. The capital investment of this project is 600 millions US dollars.

2020-05-07 15:38:14