023 986 245 |078 272 785

ភាសា :

ព័ត៌មានក្រុមហ៊ុនដៃគូនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ
1. អង្គភាពព័ត៌មាន ហ្វេ្រសញូវ (FRESH NEWS)

អង្គភាពព័ត៌មាន ហ្វេ្រសញូវ គឺជាអង្គភាពព័ត៌មាន ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។ អង្គភាពព័ត៌មាន ហ្វេ្រសញូ គឺជាស្ថាប័នសារព័ត៌មានឈានមុខ និងវិសេសភាពផ្សព្វផ្សាយព័ត៌មានឆាប់រហ័ស និងទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅអាគារ PPIU ជាន់ទី៩ ផ្លូវលេខ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

2. យូណាយធីត ហ្រ្វេនស៊ីប (United Friendship)

យូណាយធីត ហ្រ្វេនស៊ីប គឹជាក្រុមអ្នកវិនិយោគបរទេស ដែលបានចុះកិច្ចសន្យាសហការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩  រវាងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹង យូណាយធីត ហ្វេនស៊ីប ធីម លើដំណើរការសម្របសម្រួលផ្លូវច្បាប់ជូនអ្នកវិនិយោគបរទេស ជាពិសេស អ្នកវិនិយោគជនជាតិចិន​ ។

3. ក្រុមហ៊ុន ម៉ហ្គេន គ្រុប (Morgan Group)

ក្រុមហ៊ុន ម៉ហ្គេន គ្រុប គឺជាក្រុមហ៊ុនអន្តរជាតិ ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។ ក្រុមហ៊ុន ម៉ហ្គេន គ្រុបជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំ និងមានសក្ដានុពលមួយនៅប្រទេសកម្ពុជា តំណាងដោយលោក DING YONGJUN ជាប្រធានក្រុមប្រឹក្សាភិបាល ដែលមានការិយាល័យនៅផ្ទះលេខៈ ៥៥៧E០ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

4. ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី (KOFI Co., Ltd)

ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ។  ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី គឺជាក្រុមហ៊ុនក្នុងស្រុកមួយឈានមុខគេ ក្នុងការនាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងផលិតផលពាក់ព័ន្ធមួយចំនួនទៀត ដែលប្រកបដោយគុណភាពខ្ពស់ ដែលមានការិយាល័យនៅផ្ទះលេខ៤៨ ផ្លូវលេខ៤៣០ សង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

5. អ&អេហ្វ ប្រផឹធី មេនេចម៉ិន (ខេមបូឌា) ឯ.ក R&F Properties Management (Cambodia) Co., Ltd

&អេហ្វ ប្រផឹធី មេនេចម៉ិន (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។ អ&អេហ្វ ប្រផឹធី មេនេចម៉ិន (ខេមបូឌា) ឯ.ក គឺជាផ្នែកមួយនៃក្រុមហ៊ុន អ&អេហ្វ គ្រុប ដែលជាក្រុមអភិវឌ្ឍន៍អចលនទ្រព្យពិភពលោកដែលមានចំណាប់អារម្មណ៍នៅក្នុងប្រទេសចិន កម្ពុជា អូស្ត្រាលី អង់គ្លេស និងម៉ាឡេស៊ី ដែលមានការិយាល័យនៅផ្ទះលេខៈ ៣៨០ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ។

6. ក្រុមហ៊ុន ហាយ៉ាស៊ី ហ្វេសិន អ៊ិនស្ពេកសិន (ខេមបូឌា) ខូអិលធីឌី (HAYASHI FASHION INSPECTION (CAMBODIA) CO.,LTD)

ក្រុមហ៊ុន ហាយ៉ាស៊ី ហ្វេសិន អ៊ិនស្ពេកសិន (ខេមបូឌា) ខូអិលធីឌី គឺជាក្រុមហ៊ុនអន្តរជាតិ ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។ ក្រុមហ៊ុន ហាយ៉ាស៊ី ហ្វេសិន ផ្តល់សេវាកម្មត្រួតពិនិត្យ និងវេចខ្ចប់សម្លៀកបំពាក់សម្រាប់ការនាំចេញទៅក្រៅប្រទេស ដែលមានការិយាល័យស្ថិតនៅផ្លូវលំ ឃ្លាំងC ភូមិអង្គ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។