សកម្មភាពផ្សេងៗអំពីក្រុមយើង

ដំណើររបស់មេធាវី និងសមាជិក-សមាជិកាក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ឆ្ពោះទៅកាន់ទឹកដីភូមិភាគឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តមណ្ឌលគីរី

ថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ សកម្មភាពធ្វើដំណើររបស់មេធាវី និងសមាជិក-សមាជិកាក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ឆ្ពោះទៅកាន់ទឹកដីភូមិភាគឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តមណ្ឌលគីរី ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពី «ការឆ្លុះបញ្ជាំង និងភាពជាអ្នកដឹកនាំ» រួមទាំងដំណើរកំសាន្ត និងកម្មវិធីសប្បុរសធម៌ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន...

មេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ធ្វើដំណើរកំសាន្ត និងជួបប្រជុំជាមួយនឹងក្រុមហ៊ុនដៃគូ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ធ្វើដំណើរកំសាន្ត និងជួបប្រជុំជាមួយនឹងក្រុមហ៊ុនដៃគូ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សម្រាប់ដំណើរកំសាន្ត និងការជួបប្រជុំនេះ ទទួលបានការឧបត្ថម្ភថវិកាទាំងស្រុងពីក្រុមហ៊ុន ឌាន ដា...

លោកមេធាវី លី រដ្ឋធី និងលោកមេធាវី ម៉េង វណ្ណី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានចូលរួមពិសារអាហារពេលល្ងាច និងពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន JYAC ENGINEERING Co., Ltd ស្តីពី...

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទី នៃក្រុងសេអ៊ូល ប្រទេសកូរ៉េ លោកមេធាវី លី រដ្ឋធី និងលោកមេធាវី ម៉េង វណ្ណី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានចូលរួមពិសារអាហារពេលល្ងាច និងពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន JYAC ENGINEERING Co., Ltd ស្តីពី លទ្ធផលការងារនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមហ៊ុន ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុនដៃគូ ចូលរួមឧបត្ថម្ភកម្មវិធីអុំទូកលើកទី១ នៅខេត្តពោធិ៍សាត់

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក ដែលបានរៀបចំឡើងជាលើកទី១ នៅក្នុងខេត្តពោធិ៍សាត់ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុនដៃគូ បានចូលរួមឧបត្ថម្ភកម្មវិធីអុំទូកខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ។ លោកមេធាវី ម៉េង វណ្ណី និងកញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ តំណាងឱ្យក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុន ស៊ី ធី អិល វ៉ាយ អ៊ឹមផត អិចផត ឯ.ក...

ការរៀបចំបទបង្ហាញលើវិស័យពាណិជ្ជកម្ម ជូនសមាជិក-សមាជិកាក្រុមមេធាវី

ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំបទបង្ហាញលើវិស័យពាណិជ្ជកម្ម ជូនសមាជិក-សមាជិកាក្រុមមេធាវី ដើម្បីពង្រឹងបន្ថែមសមត្ថភាព ការអនុវត្តការងាររបស់មេធាវី និងសមាជិកក្រុមមេធាវី កាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ បទបង្ហាញនេះធ្វើឡើងដោយ កញ្ញា សរ ម៉ារីណា លេខារបស់ប្រធានក្រុមមេធាវី ។

ការចុះអធិការកិច្ចហត្ថពលកម្មបរទេស

ព្រឹកថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សកម្មភាពមេធាវី និងក្រុមការងាររបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ចូលរួមសម្របសម្រួលដល់ដំណើការអធិការកិច្ចរបស់ក្រុមការងារអន្តរក្រសួង ក្នុងការចុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដៃគូរបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។  

វគ្គបង្ហាត់បង្ហាញ ស្តីពី “ប័ណ្ណប៉ាតង់ និងការរៀបចំឯកសារប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ”

ព្ព្រឹកថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០នាទីព្រឹក នៅការិយាល័យក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវគ្គបង្ហាត់បង្ហាញ ស្តីពី “ប័ណ្ណប៉ាតង់ និងការរៀបចំឯកសារប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ” ដល់បុគ្គលិកផ្នែកគណនេយ្យ នៃក្រុមហ៊ុនដៃគូមួយចំនួនរបស់ក្រុមមេធាវី ។ វគ្គនេះ បង្ហាត់បង្ហាញដោយលោក ឆេង សេរីវឌ្ឍ...