អត្តបទ​ច្បាប់

យល់ដឹងផ្នែកច្បាប់៖ បទចាប់ ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់

មនុស្សគ្រប់រូបកើតមក មានសិទិ្ធរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួនដោយគ្មាន​បុគ្គលណា​មួយអាច​ត្រូវបានបំ​ពានលើសិទិ្ធ​ទាំងនេះ ឬធ្វើការ​ចាប់ឃុំឃាំង និងបង្ខាំង​រូបរាងកាយ ដោយគ្មានកា​រ​អនុញ្ញាត​ពីច្បាប់ទ្បើយ ។ ការបំពាន​សិទ្ធិសេរីភាពរ​បស់អ្នកដទៃ​ដោយការចា​ប់ឃុំឃាំង និងបង្ខាំង ពីសំណា​ក់បុគ្គល​សាមញ្ញក្រៅពី​អាជ្ញាធរស្របច្បាប់ និងគ្មានការ​អនុញ្ញាត​ដោយច្បាប់​ផងនោះ គឺជាអំពើ​ខុសច្បាប់ ។ ប៉ុន្តែក្នុងករណីបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្តែង ច្បាប់បានអនុញ្ញាតឲ្យគ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ ។ ដើម្បីយល់កាន់តែច្បាស់ថា តើ «បទចាប់ឃុំឃាំង និងការបង្ខាំង ដោយខុសច្បាប់» ត្រូវបាន​ច្បាប់​ធ្វើការផ្តន្ទាទោស​កម្រិតណា?កម្មវិធី​យល់ដឹង​ផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News...

យល់ដឹងផ្នែកច្បាប់៖ បទទារុណកម្ម និងអំពើឃោរឃៅ

តាមរយៈការវិវត្តពីសម័យកាល​មួយទៅសម័យកាលមួយ ការគាំពារសិទ្ធិមនុស្សបានក្លាយជាប្រធានបទសំខាន់ ដែលប្រជាជាតិនីមួយៗបានយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងមុតមាំ។ នៅក្នុងនោះផងដែរ ការរំលោភលើសិទ្ធិបុគ្គល​ដោយការ​ធ្វើទារុណកម្ម និងអំពើ​ឃោរឃៅ ជាទង្វើអមនុស្សធម៌ដែលមិនគួរគប្បី កើតឡើងលើជន​ណាម្នាក់ឡើយទោះស្ថិត​ក្នុងកាលទេស​​បែប​ណា​ក៏​ដោយ។ តាមរយៈការទទួលស្គាល់​សិទិ្ធខាងលើនេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៤មហាសន្និបាតអង្គការ​សហប្រជាជាតិបាន អនុម័តនូវ​អនុសញ្ញា​ប្រឆាំង​ការធ្វើទារុណកម្ម និងការប្រព្រឹត្តិ​មកលើខ្លួន ឬទណ្ឌកម្ម​ឯទៀត​ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាប​បន្ថោក ដោយមានប្រទេស​មួយចំនួន​នៅលើសកលលោក រួមទាំងប្រទេសកម្ពុជាបានទទួលស្គាល់ និងបានចូល​ជាភាគី​មួយនៃអ​នុសញ្ញា​ខាងលើនេះ ព្រមទាំង​បានបញ្ញត្ត នៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាច​ក្រកម្ពុជា ហាមឃាត់​ជាពិសេស​ចំពោះការ​ធ្វើទារុណកម្ម​ណាមួយ...

យល់ដឹងផ្នែកច្បាប់៖ បទស្រវឹងជាក់ស្ដែង

ស្រវឹង គឺជាស្ថានភាពមួយដែលមនុស្សមានអាការៈប្រែប្រួល និងវង្វេងស្មារតី ចុះខ្សោយនូវប្រព័ន្ធប្រសាទខួរក្បាល ដោយមូលហេតុនៃ​ការពិសារ​នូវគ្រឿង​ស្រវឹងជាអាទិ៍ ។ នៅពេលដែល​ពិសារ​គ្រឿងស្រវឹង​ហួសប្រមាណ នឹងធ្វើឱ្យអ្នកសេពគ្រឿង​ស្រវឹង​ទាំងនោះ មិនអាចគ្រប់​គ្រងស្មារតី សតិអារម្មណ៍​របស់ខ្លួន​បានឡើយ ។ ការមិនអាចគ្រប់គ្រងស្មារតីរបស់ខ្លួនបាននេះ ជាហេតុធ្វើឱ្យ​មាន​បញ្ហាជាច្រើន​កើតមាន​ឡើងនៅក្នុង​សង្គម ដូចជាករណី​ចាប់រំលោភ អំពើហិង្សា​ក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ និងកត្តាអ​វិជ្ជមាន​ផ្សេងៗ​ទៀតជាច្រើន ។ លើសពីនេះ ទោះបីជា​បុគ្គលដែល​ស្ថិតក្នុងស្ថានភាព​ស្រវឹងមិនបាន ប្រព្រឹត្ដនូវអំពើល្មើស ធ្ងន់ធ្ងរណាមួយក៏ដោយ ក៏ភាពស្រវឹង​អាច​ធ្វើឱ្យប៉ះពាល់ ទៅដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ របស់បុគ្គល​ខ្លួនឯងផ្ទាល់...

យល់ដឹងផ្នែកច្បាប់៖ បទញុះញង់អនីតិជនឱ្យសុំទាន

នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថាមានវត្តមានកុមារជាអនីតិជនជាច្រើន ដែលតែងតែដើរសុំទាននៅតាមទីសាធារណៈ ឬទីប្រជុំជនមានដូចជា តាមដងផ្លូវ តាមស្ដុបសាធារណៈ វត្តអារាម ភោជនីយដ្ឋាន និងតាមតំបន់រមនីយដ្ឋាននានា មិនថាពេលថ្ងៃ ឫពេលយប់ឡើយ។ ភាគច្រើន មូលហេតុចម្បងដែលជម្រុញឱ្យកុមារទាំងនេះដើរសុំទាន គឺអាចបណ្ដាលមកពីបញ្ហាជីវភាព និងមួយចំណែកទៀតអាចកើតចេញពីសមាជិកគ្រួសារក្មេងនោះ ឬជនខិលខូចមួយចំនួនជួយសម្របសម្រួល និងញុះញង់ ក៏ដូចជាធ្វើការគំរាមកំហែងឱ្យកុមារទាំងនោះ យកការសុំទានមកធ្វើជាមុខរបរដើម្បីរកប្រាក់ចិញ្ចឹមពួកគេ។ ដូច្នេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ យើងត្រូវដឹងថា តើអំពើ និងសកម្មភាពបែបណា ដែលត្រូវបានចាត់ទុកថាជាការញុះញង់អនីតិជនឱ្យសុំទាន?...

យល់ដឹងផ្នែកច្បាប់៖ ការទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​របស់​អនីតិជន

ព្រហ្មទណ្ឌ គឺគោលការណ៍មួយប្រភេទ ដែលចែងមកសម្រាប់​ដាក់ទោសដល់រាល់បុគ្គល​ទាំងឡាយណា​ដែលបាន​ប្រព្រឹត្ត​ផ្ទុយពី​បទបញ្ញត្តិច្បាប់ ជាពិសេសនោះគឺក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះហើយ នៅពេលមាន​បទល្មើសមួយកើតឡើង គឺត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ។ ជាគោលការណ៍ គេមិនអាចឲ្យជនដែលមិនដឹងខុសត្រូវពី ភាពធ្ងន់ធ្ងរ​នៃអំពើ​របស់ខ្លួន ឲ្យទទួល​ខុស​ត្រូវព្រហ្មទណ្ឌ​ទេ ព្រោះ​ថា ការយល់ដឹងខុសត្រូវពី​អំពើរ​បស់ខ្លួន គឺជាកត្តា​មួយដែលនាំឲ្យបុគ្គលម្នាក់ៗ​ ត្រូវទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ។ ហេតុនេះ​បានជាក្រម​ព្រហ្មទណ្ឌ​កម្ពុជា​កំរិត​អំពីការ​ទទួលខុស​ត្រូវព្រហ្មទណ្ឌ​យ៉ាង​ច្បាស់​លាស់ ដែលក្នុ​ងនោះ មាត្រា៣៨ បាន​ចែងថា នីតិភាព​នៃការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវបាន​កំណត់​អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ...

យល់ដឹងផ្នែកច្បាប់៖ មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

នៅពេលដែលបុគ្គលម្នាក់​បាន​ប្រព្រឹត្តនូវ​អំពើឈ្លានពាន ប្រឆាំងទៅ​នឹង​បុគ្គល​ម្នាក់ទៀតហើយច្បាប់​បានបញ្ញត្តិ​ថាអំពើ​នោះជាបទល្មើស​ព្រហ្មទណ្ឌ នោះជនបង្កនឹង​ត្រូវទទួល​ទោស​ទៅតាម​ទង្វើ​ដែលខ្លួន​បាន​ប្រព្រឹត្ត ប៉ុន្តែក៏​នៅមាន​មូលហេតុ​មួយចំនួន​ដែលក្រមព្រហ្មទណ្ឌ​មិនតម្រូវ​ឲ្យមានការ​ទទួល​ខុសត្រូវ ឬមានការ​សម្រាលនូវការ​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​ផងដែរ ។ ដើម្បីយល់​កាន់តែច្បាស់ថា តើមានមូល​ហេតុអ្វីខ្លះ ដែលអាច​ឲ្យរួចផុត​ពីការ​មិនទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ឬការសម្រាល​នូវការ​ទទួលខុស​ត្រូវព្រហ្ម​ទណ្ឌ? កម្មវិធីយល់​ដឹងផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួយ ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមធ្វើការ​បង្ហាញ​ជូ​នដូចខាង​ក្រោម៖ យោងតាមក្រមព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រកម្ពុជា ឆ្នាំ២០០៩ បាន​បញ្ញត្តិ​អំពី​មូលហេតុ​នៃការមិន​ទទួលខុស​ត្រូវ​ព្រហ្ម​ទណ្ឌ ឬការ​សម្រាល​នូវការ​ទទួល​ខុសត្រូវ​ព្រហ្ម​ទណ្ឌមាន​ដូចខាង​ក្រោម ៖ ១៖ ការមិនទទួល​ខុសត្រូវព្រហ្មទណ្ឌ ដោយសារ​មូលហេតុ​វិបល្លាស​ស្មារតី (មាត្រា៣១ នៃក្រមព្រហ្មទណ្ឌ) វិបល្លាស​ស្មារតី...

យល់ដឹងផ្នែកច្បាប់៖ កាធ្វើលទ្ធកម្មនៃកម្មសិទ្ធិតាមរយៈការទិញ-លក់

យោងតាមស្មារតីក្រមរដ្ឋប្បវេណីលទ្ធកម្ម នៃកម្មសិទ្ធិលើអចលនទ្រព្យអាចត្រូវធ្វើលទ្ធកម្មដោយ កិច្ចសន្យា សន្តតិកម្ម និងហេតុដែល​កំណត់ក្នុងផ្នែកទី៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះ ព្រមទាំងបញ្ញត្តិនៃក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេង ។ ដោយហេតុថា៖ ក្នុងស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើន​យ៉ាងខ្លាំង​ដែលគួឲ្យ​កត់សម្គាល់ហើយបញ្ហា​ពាក់ព័ន្ធ​នឹងការ​ធ្វើ លទ្ធកម្ម​នៃកម្មសិទ្ធិ​លើអចលនទ្រព្យ ក៏បានចោទជាបញ្ហាឡើងផងដែរ។ ដូច្នេះក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកនូវ​ប្រធានបទស្តីពី «ការធ្វើ​លទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិ​តាមរយៈ​ការ​លក់ទិញ»មកធ្វើ​ការ​បកស្រាយ ។ សម្រាប់ការបកស្រាយលើប្រធានបទនេះ...

យល់ដឹងផ្នែកច្បាប់៖ ប្រភេទ​នៃប័ណ្ណ​សម្គាល់​សិទ្ធិ​លើ​អចលនវត្ថុ​នៅកម្ពុជា

អចលនវត្ថុ សំដៅទៅលើ ដីធ្លី និងវត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្តូរទីកន្លែងបាន ដូចជា អគារ សំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍ នេះបើយោងតាមបញ្ញត្តិមាត្រា ១២០ នៃក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះ ក្រោមកិច្ចសហការរវាងអង្គភាពព័ត៌មាន FRESH NEWS ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «ប្រភេទនៃប័ណ្ណសម្គាល់សិទ្ធិលើអចលនវត្ថុ» មកធ្វើការបង្ហាញ ។ សម្រាប់ការបកស្រាយខាងក្រោម នៃប្រធានបទខាងលើនេះ...

យល់ដឹងផ្នែកច្បាប់៖ អត្ថប្រយោជន៍ដែលស្រ្តីទទួលបានក្នុងវិស័យការងារ

ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ស្ដ្រីបាន​ចូលរួម​យ៉ាង​​សកម្មក្នុង​ការអភិវឌ្ឍន៍ សង្គមជាតិ​ឱ្យមាន​ការកើន​ឡើង​គួរឱ្យកត់​សម្គាល់ ដោយក្នុង​នោះមានវិ​ស័យជាច្រើន​បាន បង្ហាញ​អំពីវត្តមាន​យ៉ាងសកម្ម​របស់ស្រី្ត ដូចជា វិស័យនយោបាយ អប់រំ សុខាភិបាល និងជាពិសេស ក្នុងវិស័យការងារ ដែលគ្រប​ដណ្ដប់​ទៅលើផ្នែក ឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម និងដឹកជញ្ជូនជាដើម ។ សម្រាប់វិស័យការងារនេះផងដែរ សិទ្ធិ និងអត្ថប្រយោជន៍​របស់ស្រ្តីត្រូវ​ទទួលបាន​ការគាំពារ ដើម្បី​លើកកម្ពស់ និងជម្រុញ​ឱ្យស្ដ្រី​មានភាពក្លាហាន​ក្នុងការចូលរួម...

យល់ដឹងផ្នែកច្បាប់៖ គ្រោះថ្នាក់ការងារ

ជាច្រើនសប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងវិស័យការងារ មកធ្វើការបង្ហាញ ជូនសាធារណៈជនបានជ្រាប ដូចជាប្រធានបទស្ដីពី «កិច្ចសន្យាការងារ ការរំលាយកិច្ចសន្យាការងារ វិវាទការងារ យន្តការដោះស្រាយវិវាទការងារ សហជីព ប្រតិភូបុគ្គល ជាដើម» ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់យើង សូមលើកយកប្រធានបទថ្មីមួយទៀត ដែលទាក់ទងនឹងវិស័យការងារ មកបង្ហាញជូនសាធារណៈជនផងដែរ គឺ «គ្រោះថ្នាក់ការងារ»។ ដូចម្តេចដែលហៅថា...