023 986 245 |078 272 785

ភាសា :

ពាក្យស្លោក របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

ពាក្យស្លោក របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ៖ ស្មោះត្រង់នឹងវិជ្ជាជីវៈ ស្មោះត្រង់នឹងអតិថិជន ស្មោះត្រង់នឹងខ្លួនឯង

2021-05-19 09:55:25

វគ្គបណ្តុះបណ្តាលលើប្រធានបទ "ការអនុវត្តដោយបង្ខំចំពោះចលនវត្ថុ"

(English Below) វគ្គបណ្តុះបណ្តាលលើប្រធានបទ "ការអនុវត្តដោយបង្ខំចំពោះចលនវត្ថុ" កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ តាមរយៈកម្មវិធីពង្រឹងសមត្ថភាពប្រចាំឆ្នាំ២០២១ បានរៀបចំវគ្គបណ្ដុះបណ្ដាល លើប្រធានបទ "ការអនុវត្តដោយបង្ខំចំពោះចលនវត្ថុ" ដែលឧទ្ទេសនាមដោយ លោកសាស្រ្តាចារ្យ ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងនៅសាលប្រជុំ នៃភោជនីយដ្ឋាន រ៉ាសា (Rasa Restaurant & Café) ។ "Training course on Compulsory Execution on Movable Property" On 24 January 2021, through our 2021 Capacity Building Program, Cambodia International Cooperation Law Group conducted a training course on Compulsory Execution on Movable Property presented by Professor Kham Sokmakara, Bailiff of Phnom Penh Court of First Instance. The training was held in the meeting venue of Rasa Restaurant & Café.

2021-01-29 09:53:39

សកម្មភាពនៃការបណ្តុះបណ្តាលលើប្រធានបទ «ការរៀបចំពាក្យបណ្តឹងរដ្ឋប្បវេណី»

សកម្មភាពនៃការបណ្តុះបណ្តាលលើប្រធានបទ «ការរៀបចំពាក្យបណ្តឹងរដ្ឋប្បវេណី» ដោយមានការចូលរួមជាវាគ្មិនពីសំណាក់លោកមេធាវី អ៊ីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១

2021-01-29 09:45:34

កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំ២០២០ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំ២០២០ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ដល់ ០៩ ខែមករា ឆ្នាំ២០២១ ទៅកាន់កោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ Annual Retreat 2020 of Cambodia International Cooperation Law Group that organized on 07-09 January 2020 at Rong Samloem Island and Sihanoukville.

2021-01-29 09:24:08

ប្រធានបទស្តីអំពីកម្មវិធី “Success” របស់ទូរទស្សន៏MYTV

នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ នាទីព្រឹក ក្រុមការងាររបស់MYTV ធ្វើការចុះសម្ភាសទាក់ទងទៅនឹងប្រធានបទស្តីអំពីកម្មវិធី “Success” ជាមួយលោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។ សូមចុចចូលLink ខាងក្រោម https://www.facebook.com/watch/live/?v=1289422754779122

2020-05-11 09:34:56

វគ្គបង្ហាត់បង្ហាញស្ដីអំពី បច្ចេកទេសក្នុងការតាក់តែងកិច្ចសន្យា

"English below" “វគ្គបង្ហាត់បង្ហាញស្ដីអំពី បច្ចេកទេសក្នុងការតាក់តែងកិច្ចសន្យា” ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោកមេធាវី លឹម សុវណ្ណារ៉ុង ជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានចូលរួមចែករំលែកបទពិសោធន៍ និងធ្វើការបង្ហាត់បង្ហាញអំពីបច្ចេកទេសក្នុងការតាក់តែងកិច្ចសន្យា ជូនសមាជិក-សមាជិកា ។ "Coaching on how to prepare contracts" On Friday 17th January, 2020, Attorney-Lim Sovannarong, attorney of Cambodia International Cooperation Law Group sharing the experience and coaching on how to prepare contracts to legal assistants.

2020-05-07 16:44:27

សកម្មភាព ឡើងភ្នំក្បាលស្ពាន កម្មវិធីមនុស្សធម៌ និងពិធីជប់លៀង ប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

"English Below" សកម្មភាព ឡើងភ្នំក្បាលស្ពាន កម្មវិធីមនុស្សធម៌ និងពិធីជប់លៀង ប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ។ 2019 Activity of hiking, charity and annual party of Cambodia International Cooperation Law Group that located at Siem Reap province on 9th December 2019.

2020-05-08 11:33:59

សកម្មភាពវិធីជប់លៀងប្រចាំឆ្នាំ២០១៩

នៅរាត្រី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវីបានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវី ។ ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំនោះ មានការពិសាអាហារពេលរាត្រីរួមគ្នា រួមទាំងតន្រ្តី និងការច្រៀងចម្រៀងកម្សាន្តពីអ្នកចូលរួម ដែលញាំងអោយពិធីជប់លៀងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ។

2020-05-11 09:16:35

សកម្មភាពកម្មវិធីមនុស្សធម៌

កម្មវិធីមនុស្សធម៌ ជាកម្មវិធីមួយដ៏សំខាន់របស់ក្រុមមេធាវី ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកកិច្ចការសង្គម និងជួយដល់កុមារ ដែលកំពុងត្រូវការសម្ភារៈសម្រាប់សិក្សា ។ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមមេធាវី បានផ្តល់ជូននូវសម្ភារៈសិក្សា ថវិកា និងនំ មួយចំនួន ដល់កុមារ និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅក្នុងសាលាបឋមសិក្សាថ្មជល់ មានថ្នាក់រៀនចំនួន ៧ថ្នាក់ ដែលមានសិស្សចំនួន ១៥៤នាក់ និងគ្រូចំនួន ៩នាក់ ។ ក្រុមមេធាវីបានត្រៀមនូវសម្ភារៈសិក្សាដូចជា កាបូប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំងថវិកា និងនំ សម្រាប់សិស្សានុសិស្ស ២០០នាក់ និងគ្រូចំនួន ៩នាក់ ។ សម្ភារៈសិក្សា ដែលនៅសល់ ក្រុមមេធាវី បានប្រគល់ជូនសាលាដើម្បីរក្សាទុក និងប្រើប្រាស់នៅពេលសិស្សមានការខ្វះខាត ។ នៅក្នុងកម្មវិធីមនុស្សធម៌នេះដែរ មេធាវី និងសមាជិក-សមាជិក បានចូលរួមថវិកា និងរួមគ្នាដើម្បីរៀបចំ ធ្វើអោយកម្មវិធីមនុស្សធម៌ដំណើរការទៅប្រកបដោយភាពរលូន និងទឹកចិត្តសប្បុរសធម៌គ្រប់ៗគ្នា ។ ក្រុមការងារបានសង្កេតឃើញថាកុមារ មានការត្រេកអរ និងការពេញចិត្តនូវសម្ភារៈសិក្សាពីក្រុមមេធាវី ហើយលោកគ្រូអ្នកគ្រូក៏បានសម្ដែងអារម្មណ៍រីករាយដែលកុមារបានទទួលថវិកា នំ និងសម្ភារៈសិក្សាថ្មី សម្រាប់សិក្សា ។

2020-05-11 09:12:00

សកម្មភាពការឡើងកំសាន្តលើភ្នំក្បាលស្ពាន

ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ មេធាវី និងសមាជិក-សមាជិកានៃក្រុមមេធាវី បានជួបជុំគ្នាដើម្បីចេញដំណើរឆ្ពោះទៅកាន់ភ្នំក្បាលស្ពាន ស្ថិតនៅជម្រាលភ្នំគូលែន ខេត្តសៀមរាប ដែលមានកំពស់ ១៥០០ម៉ែត និងមានចំងាយ ៥០គីឡូម៉ែត ពីទីរួមខេត្តសៀមរាប ។ នៅជើងភ្នំក្បាលស្ពាន មេធាវី និងសមាជិក-សមាជិកា បានថតរូបជុំគ្នានៅជើងភ្នំដើម្បីទុកជាអនុស្សាវរីយ៍ និងត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល ១ម៉ោងដើម្បីឡើងទៅកាន់កំពូលភ្នំ ។ នៅចន្លោះពេលនៃការឡើងភ្នំ យើងសង្កេតឃើញថាមេធាវី និងសមាជិក-សមាជិកា បានព្យាយាម និងតាំងចិត្តខ្ពស់ដើម្បីឡើងទៅអោយដល់កំពូលភ្នំ និងមានការផ្ដិតយករូបភាពជាមួយនឹងទេសភាពធម្មជាតិផងដែរ ។ នៅលើកំពូលភ្នំក្បាលស្ពានមានទេសភាពយ៉ាងស្រស់ស្អាត ដែលមានចម្លាក់លិង្គ ១០០០ ធ្វើអំពីថ្មរយ៉ាងអស្ចារ្យ រួមទាំងទឹកធ្លាក់ដ៏ត្រជាក់នៅលើកំពូលភ្នំ ។ នៅលើកំពូលភ្នំនោះក្រុមមេធាវីមានសកម្មភាពជាច្រើនដូចជាការទស្សនារូបចម្លាក់លិង្គ ១០០០ ការងូតទឹកធ្លាក់ ការស្រូបខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ការទស្សនាព្រៃឈើធម្មជាតិ និងការថតរូបអនុស្សាវរីយ៍ផងដែរ ។ បន្ទាប់ពីការឡើងភ្នំអស់រយៈពេលមួយព្រឹកមក ក្រុមមេធាវីបានចូលពិសាអាហារថ្ងៃត្រង់នៅជើងភ្នំក្បាលស្ពាននោះផងដែរ ។

2020-05-07 16:30:11