នៅពេលរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដ៏ដែល ក្រុមមេធាវីបានធ្វើដំណើរដោយថ្មើរជើងដើម្បីចូលទៅទស្សនាប្រាសាទអង្គរតូច ហើយបានទស្សនាចម្លាក់បុរាណ និងមានការពន្យល់អំពីប្រវត្តិនានាទាក់ទងទៅនឹងប្រាសាទអង្គរ រួមទាំងការរីករាយជាមួយនឹងការផ្តិតយករូបថតអនុស្សាវរីយ៍ជាដើម ។ បន្ទាប់ពីទស្សនាប្រាសាទអង្គរតូច ក្រុមមេធាវីបានធ្វើដំណើរទៅកាន់ប្រាសាទអង្គរធំ ដោយជិះម៉ូតូកង់បី និងបានឆ្លងកាត់ចំនុចសំខាន់ៗដែលនៅជុំវិញប្រាសាទអង្គរដូចជា បឹងលាងសេះ ប្រាសាទអង្គរតូច ទីលានជល់ដំរី និងប្រសាទបាខែងជាដើម ។ ជាមួយនិងការទស្សនាប្រាសាទអង្គរធំ មេធាវី និងសមាជិក-សមាជិកា បានចូលថ្វាយបង្គំ ព្រះអង្គគោកធ្លក និងអុជធូបបួងសួងសុំសេចក្តីសុខ ។
2020-05-08 14:11:38
ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំ និងដំណើរកម្សាន្ត ប្រចាំឆ្នាំ២០១៩ នៅខេត្តសៀមរាប ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ហើយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមមេធាវីបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ ក្រោមប្រធានបទស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ខ្លួន ឆ្នាំ២០២០» នៅសណ្ឋាគារ រីជឹនស៊ី អង្គរ ។ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងឳកាសនៃការបើកកិច្ចប្រជុំខាងលើថា ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានបង្កើតឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ គឺមានរយៈពេលជិតប្រាំឆ្នាំមកហើយ ។ ក្នុងរយៈពេលជិតប្រាំឆ្នាំមកនេះ ក្រុមមេធាវី បានរៀបចំកិច្ចប្រចាំឆ្នាំចំនួន ៤លើក រួមទាំងឆ្នាំនេះ ក្នុងនោះលើកទី១ និងលើកទី២ ត្រូវបានរៀបចំនៅខេត្តសៀមរាប លើកទី៣ នៅខេត្តមណ្ឌលគីរី ហើយសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ សម្រាប់ឆ្នាំ២០១៩នេះ ក៏ប្រព្រឹត្តទៅនាខេត្តសៀមរាបផងដែរ ។ កិច្ចប្រជុំប្រឆ្នាំ គឺជាសកម្មភាពមួយដ៏សំខាន់របស់ក្រុមមេធាវី ក្នុងការឆ្លុះបញ្ចាំងនូវចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តនភាព រួមទាំងកត្តារារាំង ក្នុងការបំពេញការងាររបស់ក្រុមមេធាវី ហើយដែលលទ្ធផលនៃការឆ្លុះបញ្ចាំងទាំងនោះ បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ក្រុមមេធាវីរៀបចំនូវផែនការ ក៏ដូចជា យុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការបំពេញភារៈកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ លោកមេធាវី លី រដ្ឋធី បានបន្ថែមទៀតថា ក្នុងរយៈពេលជិតប្រាំឆ្នាំមកនេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានការរីកចម្រើនលើគ្រប់ផ្នែក ដោយបានវិវត្តន៍ខ្លួនពីការចាប់ផ្តើមដែលមានមេធាវីចំនួន ០២ រូប និងសមាជិកចំនួន ០៥ រូប សរុបចំនួន ០៧ រូប រហូតមានមេធាវីចំនួន ០៨ រូប សមាជិក-សមាជិកា ២០ រូប សរុបទាំងអស់ ២៨ រូប នាពេលបច្ចុប្បន្ន ។ ពីការិយាល័យជួលដែលមានទំហំចំនួន ១១០ ម៉ែត្រក្រឡា មកជាអគារការិយាល័យផ្ទាល់ខ្លួនដែលមានកំពស់ ៣ជាន់ និងមានផ្ទៃក្រឡាប្រើប្រាស់សរុបចំនួនប្រហាក់ប្រហែល ៥០០ ម៉ែត្រឡា ។ លើសពីនេះទៅទៀត ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏នឹងមានផែនការសាងសង់អគារការិយាល័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា អគារ ស៊ី អាយ ស៊ី (C.I.C Tower) ដែលនឹងត្រូវសាងសង់ឡើងលើទំហំផ្ទៃដី ៦០០ ម៉ែត្រក្រឡា ដែលត្រូវបានរចនាជាប្រភេទអគារការិយាល័យពាណិជ្ជកម្មបែបទំនើប ដោយមានកំពស់ ១២ ជាន់ ។ អគារការិយាល័យថ្មីនេះ នឹងផ្តល់នូវផ្ទៃក្រឡាប្រើប្រាស់សរុបប្រមាណ ៥,៥០០ ម៉ែត្រក្រឡា បែងចែកជា ទីកន្លែងបដិសណ្ឋារកិច្ច ហាងកាហ្វេ ការិយាល័យធ្វើការ សាលប្រជុំ និងបន្ទប់ស្នាក់នៅជា លក្ខណៈផេនហៅ (Penthouse) ។ សម្រាប់ដំណើរការសាងសង់អគារការិយាល័យថ្មីរបស់ក្រុមមេធាវី ស៊ី អាយ ស៊ី នេះ នឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាង់សង់ពី ២៤ខែ ទៅ ៣០ខែ ក្នុងគម្រោងថវិកាប្រមាណជា ២លាន ៥ សែន ដុល្លារអាមេរិក ។ ជាមួយគ្នានេះ ចំពោះការងារផ្តល់សេវាកម្មរបស់ក្រុមមេធាវី ត្រូវបានពង្រីកជាច្រើនផ្នែក និង វិស័យដែលទាក់ទងនឹងសេវាកម្មច្បាប់ ដែលបានទាក់ទាញនូវការងារ និងអតិថិជនជាច្រើន ទាំងអតិថិជនជាតិ និងអន្តរជាតិ ។ សម្រាប់ការងារសេវាកម្មច្បាប់ដែលសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនដៃគូ ក្រុមមេធាវីទទួលបាននូវក្រុមហ៊ុនដៃគូរថ្មីៗជាបន្តបន្ទាប់ ដែលក្រុមហ៊ុនដៃគូរទាំងនោះ សុទ្ធតែជា ប្រភេទក្រុមហ៊ុនវិនិយោគដែលមានទំហំទឹកប្រាក់ច្រើន មានលក្ខណៈស្តង់ដារការងារ ក៏ដូចជាដំណើរការអាជីវកម្មយូរអង្វែង ។ ការរីកចំរើនដែលរៀបរាប់ទាំងអស់ខាងលើនេះគឺ កើតចេញតាមរយៈនៃការខិតខំប្រឹងប្រែងរបស់ក្រុមមេធាវី ដែលមានការចូលរួមចំណែកយ៉ាងសកម្ម និងមិនអាចខ្វះបានពីសំណាក់មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់ ។ មេធាវី ប្រធានផ្នែក សមាជិក សមាជិកានៃក្រុមេធាវី សុទ្ធតែមានសមត្ថភាព បទពិសោធន៍ និងការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារជូនអតិថិជន ក៏ដូចជាក្រុមមេធាវី ប្រកបដោយក្រមសីលធម៌ ។ ការបំពេញការងារជាក្រុម ការចែករំលែក និងការជួយគ្នាទៅវិញទៅមក គឺជាយន្តការយ៉ាងសំខាន់របស់ក្រុមមេធាវី និងជាកត្តារុញច្រានឲ្យក្រុមមេធាវីបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ។ យ៉ាងណាមិញ តាមរយៈនៃការវិវត្តន៍ឥតឈប់ឈរនៃវិស័យសេដ្ឋកិច្ច សង្គម ការអប់រំ និង សកលភាវូបនីយកម្ម រួមទាំងទំនើបកម្មផ្នែកបច្ចេកវិទ្យាជាដើម តម្រូវឲ្យមេធាវី ប្រធានផ្នែក សមាជិក សមជិកាទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីរុញច្រានក្រុមមេធាវីឆ្ពោះទៅរកគោលដៅ ដែលបានកំណត់ទុក ។ ហេតុដូច្នេះហើយ បានជាកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវីនាពេលនេះ ផ្តោតសំខាន់លើការរៀបចំផែនការអភិវឌ្ឍន៍ខ្លួន សម្រាប់ឆ្នាំ២០២០ របស់មេធាវី ផ្នែក និងសមាជិកសមាជិកា ដែលជាធាតុចូលយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមមេធាវី សម្រាប់ឆ្នាំ ២០២០ ក៏ដូចជាផែនការរយៈពេល ០៣ ឆ្នាំរបស់ក្រុមមេធាវី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នេះជាការបញ្ជាក់បន្ថែមរបស់លោកប្រធានក្រុមមេធាវី ។ បន្ទាប់ពីមានមតិស្វាគមន៍ និងបើកកម្មវិធីរបស់ប្រធានក្រុមមេធាវីខាងលើ កិច្ចប្រជុំបានដំណើរដោយមានរបៀបវារៈជាបន្តបន្ទាប់ ដូចជារបាយការណ៍រយៈពេល ១១ ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ផ្នែកទាំង ០៤ របស់ក្រុមមេធាវី រួមមាន ផ្នែករដ្ឋបាល ផ្នែកសេវាកម្មច្បាប់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ រួមទាំងផ្នែកអធិការកិច្ច និងវិន័យ ។ បន្ទាប់មក ការបែងចែកក្រុមពិភាក្សា ដើម្បីឆ្លុះបញ្ចាំងលើសកម្មភាពការងាររបស់ក្រុមមេធាវី ដោយប្រើប្រាស់នូវឧបករណ៍ SWOT & BEEM ។ សម្រាប់ដំណើរការបន្ទាប់នៃកិច្ចប្រជុំ គឺការបង្ហាញអំពីផែនការអភិវឌ្ឍន៍ខ្លួនរបស់ផ្នែកទាំងបួន និងផែន ការអភិវឌ្ឍន៍ខ្លួនរបស់មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់របស់ក្រុមមេធាវី សម្រាប់ឆ្នាំ២០២០៕
2020-05-07 16:15:51
“English Below” “វគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន” រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សហការជាមួយ ក្រុមហ៊ុន ម៉ហ្គេន គ្រុប បានរៀបចំវគ្គបង្ហាត់បង្ហាញ ស្ដីអំពី កិច្ចសន្យាលក់-ទិញខុនដូរ នៃគម្រោង ម៉ហ្គេន អែនម៉ាយសិន ជូនដល់បុគ្គលិកផ្នែកលក់ និងភ្នាក់ងារលក់របស់ក្រុមហ៊ុន ម៉ហ្គេន គ្រុប សរុបចំនួន ៥២ នាក់ ក្នុងនោះមានស្រ្តី ២៤ នាក់ ។ គម្រោង ម៉ហ្គេន អែនម៉ាយសិន គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ ម៉ហ្គេន គ្រុប ជាប្រភេទអគារស្នាក់នៅ ស្ថិតតាមបណ្តោយដងទន្លេ ដែលមាន ៥ អគារជារាងក្តោងទូក មានកម្ពស់ពី ៥០ ទៅ ៧០ ជាន់ សាងសង់លើទំហំផ្ទៃដី ២,៤ ហិកតា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជា ៦០០ លានដុល្លារអាមេរិក ។ សូមបញ្ជាក់ថា ម៉ហ្គេន គ្រុប គឺជាដៃគូសហការមួយរបស់ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតសំខាន់លើ សេវាច្បាប់ វិនិយោគ អភិវឌ្ឍន៍ និងអចលនទ្រព្យ ។ “Coaching on Sale and Purchase Agreement of Condo in Morgan Enmaison Project” Phnom Penh: On Wednesday, 27 November 2019, Cambodia International Cooperation Law Group cooperates with Morgan Group to conduct a coaching on Sale and Purchase Agreement of Condo in Morgan Enmaison Project to Sales Department and sales agents of Morgan Group, 52 participants in total which includes 24 female participants. Morgan Enmaison is a condominium project among many other real estate projects of Morgan Group, having 5 buildings with 50-70 floors on the land of 2,4 hectares, which is residing at Chroy Chongva Commune, Chroy Chongva District, Phnom Penh. The capital investment of this project is 600 millions US dollars.
2020-05-07 15:38:14